ការអភិវឌ្ឍន៍សក្តានុពល
នៅក្នុងខ្សែវីដេអូយូធូបមួយ ខ្ញុំឃើញលោកអ័ឡិន គ្លូស្តហ្វ(Alan Glustoff) ដែលជាកសិករផលិតប្រូម៉ា នៅក្រុងហ្គូសេន រដ្ឋញូយ៉ក ពិពណ៌នា អំពីដំណើរការនៃការផលិតប្រូម៉ាដែលមានអាយុយូរខែ គឺជាដំណើរការមួយ ដែលបានបន្ថែមរស់ជាតិ និងពណ៌ដល់ប្រូម៉ា។ មុនពេលគេយកប្រូម៉ាទាំងនោះទៅលក់នៅទីផ្សា ដុំប្រូម៉ានីមួយៗ ត្រូវបានរក្សាទុកនៅលើធ្នើរ ក្នុងរូងក្រោមដី ពី៦ ទៅ១២ខែ។ នៅក្នុងកន្លែងដែលមានសំណើមច្រើនបែបនេះ គេបានថែរក្សាប្រូម៉ាទាំងនោះយ៉ាងប្រុងប្រយ័ត្ន។ លោកគ្លូស្តហ្វក៏បានពន្យល់ថា “យើងបានប្រឹតប្រៀនបំផុត ដើម្បីឲ្យពួកវាមានបរិយាកាសដ៏ត្រឹមត្រូវ សម្រាប់ការបង្កើនគុណភាពឲ្យកាន់តែប្រសើរ … ហើយដើម្បីឲ្យវាឈានទៅដល់សក្តានុពលដ៏ពិតប្រាកដរបស់ពួកវា”។
ចំណងចំណូលចិត្តដែលលោកគ្លូស្តហ្វមាន នៅក្នុងការអភិវឌ្ឍន៍សក្តានុពលរបស់ប្រូម៉ាទាំងនោះ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីព្រះទ័យរបស់ព្រះ នៅក្នុងការអភិវឌ្ឍន៍ “សក្តានុពលដ៏ពិតប្រាកដ” របស់កូនទ្រង់ ដើម្បីឲ្យពួកគេមានផលផ្លែ និងពេញវ័យខាងវិញ្ញាណ។ ក្នុងបទគម្ពីរអេភេសូរ ជំពូក៤ សាវ័កប៉ុលបានពិពណ៌នា អំពីមនុស្សដែលចូលរួមនៅក្នុងដំណើរការនេះ ដែលមានដូចជា ពួកសាវ័ក ពួកគ្រូអធិប្បាយ គ្រូផ្សាយដំណឹងល្អ គ្រូគង្វាល និងគ្រូបង្រៀនព្រះបន្ទូល(ខ.១១)។ អស់អ្នកដែលមានអំណោយទានទំាងនោះ ជួយជំរុញអ្នកជឿម្នាក់ៗ ឲ្យមានការលូតលាស់ ក៏ដូចជាលើកទឹកចិត្តឲ្យមានការបម្រើ(គឺធ្វើការ ដែលបានលើកឡើងក្នុងខ.១២)។ គោលដៅរបស់ពួកគេ គឺដើម្បីឲ្យកូនរបស់ព្រះពេញវ័យខាងវិញ្ញាណ ដល់ខ្នាតកំពស់នៃសេចក្តីពោរពេញផងព្រះគ្រីស្ទ(ខ.១៣)។
ការលូតលាស់ខាងវិញ្ញាណកើតមាន តាមរយៈអំណាចនៃព្រះវិញ្ញាណបរិសុទ្ធ ខណៈពេលដែលយើងចុះចូលនឹងដំណើរការរបស់ព្រះអង្គ ដែលជួយឲ្យយើងមានភាពពេញវ័យខាងវិញ្ញាណ។ ពេលណាយើងដើរតាមការដឹកនាំ របស់មនុស្សដែលទ្រង់បានដាក់ក្នុងជីវិតយើង យើងនឹងកាន់តែមានប្រសិទ្ធភាព…
ពន្លឺក្នុងភាពងងឹត
នៅក្នុងសៀវភៅមានចំណងជើងថា ជំនាន់នៃគ្រួសារខ្ញុំ លោកបេ(Bae) បានពិពណ៌នា អំពីសេចក្តីស្មោះត្រង់របស់ព្រះ និងអំណាចនៃដំណឹងល្អ ដែលបានទម្លុះភាពងងឹត។ ជីតា ឪពុកម្តាយ និងក្រុមគ្រួសាររបស់គាត់ផ្ទាល់ បានទទួលរងការបៀតបៀន ដោយសារពួកគេបានផ្សព្វផ្សាយជំនឿលើព្រះគ្រីស្ទ។ ប៉ុន្តែ មានរឿងដែលគួរឲ្យចាប់អារម្មណ៍មួយបានកើតឡើង ពេលដែលលោកបេ ត្រូវគេចាប់ដាក់គុក ដោយសារគាត់បាននិយាយប្រាប់មិត្តភក្តិម្នាក់ អំពីព្រះ។ ពេលនោះ ជំនឿរបស់គាត់កាន់តែរឹងមាំឡើង។ រឿងនេះក៏បានកើតឡើងចំពោះឪពុកម្តាយរបស់គាត់ដែរ ពេលដែលគេកាត់ទោសពួកគាត់ ឲ្យជាប់ឃុំខ្លួននៅក្នុងជំរុំប្រមូលផ្តុំ។ ពេលនោះ ពួកគាត់បន្តផ្សាយអំពីសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទ កាន់តែច្រើនជាងមុនទៀត នៅក្នុងកន្លែងឃុំខ្លួននោះ។ លោកបេបានជឿព្រះបន្ទូលសន្យាក្នុងបទគម្ពីរ យ៉ូហាន ១:៥ ដែលបានចែងថា “ពន្លឺនោះក៏ភ្លឺមកក្នុងសេចក្តីងងឹត តែសេចក្តីងងឹតយល់មិនដល់ពន្លឺទេ”។
មុនពេលការចាប់ខ្លួន និងការសុគតនៅលើឈើឆ្កាង ព្រះយេស៊ូវបានដាស់តឿនពួកសិស្សរបស់ទ្រង់ អំពីបញ្ហាដែលពួកគេនឹងជួបប្រទះ។ ពួកគេនឹងត្រូវគេបដិសេធ ព្រោះគេមិនបានស្គាល់ព្រះយេស៊ូវ ឬព្រះវរបិតាឡើយ(១៦:៣)។ ប៉ុន្តែ ព្រះយេស៊ូវបានមានបន្ទូលកម្សាន្តចិត្តថា “នៅលោកីយ៍នេះ អ្នករាល់គ្នាមានសេចក្តីវេទនាមែន ប៉ុន្តែ ត្រូវសង្ឃឹមឡើង ដ្បិតខ្ញុំបានឈ្នះលោកីយ៍ហើយ”(ខ.៣៣)។
អ្នកជឿជាច្រើន មិនដែលបានជួបការបៀតបៀន ក្នុងកំរិតដែលក្រុមគ្រួសាររបស់លោកបេបានទទួលរងឡើយ តែយើងអាចរំពឹងថា យើងនឹងជួបបញ្ហា ដោយសារយើងជាអ្នកជឿព្រះយេស៊ូវ។ យើងមិនចាំបាច់ត្រូវបាក់ទឹកចិត្ត ឬមានកំហឹងនោះឡើយ។ យើងមានព្រះដ៏ជាជំនួយ គឺព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះយេស៊ូវបានចាត់ឲ្យយាងចុះមក តាមការសន្យារបស់ទ្រង់។ យើងអាចងាកទៅរកទ្រង់…
តើអ្នកបានផ្សាំងអណ្តាតហើយឬនៅ?
អ្នកស្រីបឺរីល ម៉ាខាម(Beryl Markham)បាននិពន្ធសៀវភៅមួយក្បាល ដើម្បីពិពណ៌នាជាលម្អិត អំពីការផ្សាំងសត្វសេះមួយក្បាល ដែលមានភាពរឹងចចេសយ៉ាងខ្លាំង។ ពេលដែលគាត់ព្យាយាមកាន់តែខ្លាំង វាក៏កាន់តែរឹងក្បាល។ ទោះគាត់បានប្រើវិធីសាស្រ្តអ្វីក៏ដោយ ក៏គាត់នៅតែមិនអាចផ្សាំងសត្វសេះដ៏មានអំណួតមួយក្បាលនេះបានដដែល។ តែទីបំផុត គាត់ក៏បានឈ្នះចិត្តដ៏រឹងទទឹងរបស់វា។
តើយើងដឹងទេថា យើងក៏ចាំបាច់ត្រូវផ្សាំងអណ្តាតរបស់យើងផងដែរ? នៅក្នុងការផ្សាំងអណ្តាតរបស់យើង តើយើងមានអារម្មណ៍ថាពិបាក ដូចអ្នកស្រីបឺរីលផ្សាំងសត្វសេះរបស់គាត់ឬទេ? សាវ័កយ៉ាកុបបានប្រៀបប្រដូចអណ្តាត ទៅនឹងដែកបង្ខាំងនៅក្នុងមាត់សេះ ឬចង្កូតនាវា(យ៉ាកុប ៣:៣-៥) តែទន្ទឹមនឹងនោះ គាត់ក៏បានពោលជាពាក្យទំនួញថា “មានទាំងពាក្យសរសើរ និងពាក្យប្រទេចផ្តាសា ចេញមកពីមាត់តែ១នោះឯង បងប្អូនអើយ មិនគួរគប្បីឲ្យមានដូច្នោះឡើយ”(ខ.១០)។
ដូចនេះ តើធ្វើដូចម្តេច ឲ្យយើងអាចប្រយុទ្ធឈ្នះអណ្តាតរបស់ខ្លួនឯងបាន? សាវ័កប៉ុលក៏បានបង្រៀនអំពីរបៀបផ្សាំងអណ្តាតផងដែរ។ ទីមួយ គឺត្រូវនិយាយតែការពិត(អេភេសូរ ៤:២៥)។ ទោះជាយ៉ាងណាក៏ដោយ ត្រង់ចំណុចនេះ យើងមិនចេះតែនិយាយការពិត ឲ្យតែរួចពីមាត់ ដោយឥតបើគិត ធ្វើឲ្យគេឈឺចាប់នោះទេ។ ព្រោះនៅខបន្ទាប់ សាវ័កប៉ុលមានប្រសាសន៍ទៀតថា “មិនត្រូវឲ្យមានពាក្យអាក្រក់ណាមួយ ចេញពីមាត់អ្នករាល់គ្នាឡើយ ចូរបញ្ចេញតែពាក្យណាដែលល្អៗ សំរាប់នឹងស្អាងចិត្តតាមត្រូវការ ដើម្បីឲ្យបានផ្តល់ព្រះគុណដល់អស់អ្នកដែលស្តាប់”(ខ.២៩)។ យើងក៏អាចដកភាពកខ្វក់ចេញពីពាក្យសម្តីរបស់យើង ដោយដកគ្រប់ទាំងសេចក្តីជូរល្វីង ក្តៅក្រហាយ កំហឹង ឡូឡា ជេរប្រមាថ និងគ្រប់ទាំងសេចក្តីអាក្រក់ ចេញពីយើងរាល់គ្នា(ខ.៣១)។ នេះមិនមែនជារឿងដែលងាយស្រួលធ្វើទេ បើសិនជាយើងព្យាយាមធ្វើវា ដោយពឹងកម្លាំងខ្លួនឯងនោះ។ តែអរព្រះគុណព្រះអង្គ…
ដោយសារមាត់កូនក្មេង
មានពេលមួយ មីសែល(Michele) ឃើញវ៉ាយអូឡា(Viola) ដែលមានអាយុ១០ឆ្នាំ កំពុងតែប្រើមែកឈើ ធ្វើជាម៉ៃក្រូហ្វូន ដើម្បីធ្វើត្រាប់តាមគ្រូអធិប្បាយ។ មីសែលក៏បានសម្រេចចិត្តឲ្យវ៉ាយអូឡាឡើងចែកចាយព្រះបន្ទូល ក្នុងអំឡុងពេលនៃកម្មវិធីឈោងចាប់ ក្នុងភូមិមួយ។ វ៉ាយអូឡាក៏បានយល់ព្រម។ មីសែល ដែលជាបេសកជន នៅប្រទេសស៊ូដានខាងត្បូង ក៏បានសរសេរថា “ហ្វូងមនុស្សមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង … ពេលដែលក្មេងស្រីតូចម្នាក់ ដែលគេបានបោះបង់ចោល បានក្រោកឈរ ដោយមានអំណាច នៅចំពោះពួកគេ ក្នុងនាមជាកូនស្រីរបស់ស្តេចលើអស់ទាំងស្តេច ដោយចែកចាយ ដោយអំណាចចេស្តា អំពីភាពពិតនៃនគរព្រះ។ ហ្វូងមនុស្សប្រហែលពាក់កណ្តាល បានឡើងមកខាងមុខ ដើម្បីទទួលជឿព្រះយេស៊ូវ” (Michele Perry, Love Has a Face)។
នៅថ្ងៃនោះ ហ្វូងមនុស្សមិននឹកស្មានថា នឹងបានស្តាប់ក្មេងចែកចាយព្រះបន្ទូលឡើយ។ រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីពាក្យមួយឃ្លាដែលសរសេរថា “ដោយសារមាត់កូនក្មេង” ដែលមានប្រភពក្នុងបទគម្ពីរទំនុកដំកើង ជំពូក៨។ ក្នុងបទគម្ពីរនេះ ស្តេចដាវីឌបានចែងថា “ទ្រង់បានតាំងឲ្យមានសេចក្តីសរសើរ ដោយសារមាត់កូនក្មេង និងកូនដែលនៅបៅដោះ ដោយព្រោះពួកតតាំងនឹងទ្រង់”(ខ.២)។ ក្រោយមក ព្រះយេស៊ូវក៏បានដកស្រង់ខគម្ពីរនេះ ក្នុងបទគម្ពីរទំនុកដំកើង ២១:១៦ បន្ទាប់ពីពួកសង្ឃ និងពួកអាចារ្យបានរិះគន់ក្មេងៗ ដែលបានស្រែកសរសើរដំកើងព្រះយេស៊ូវ ក្នុងព្រះវិហារនៅក្រុងយេរូសាឡិម។ ក្មេងៗទាំងនោះបាននាំឲ្យមានអារម្មណ៍រំខាន ដល់អ្នកដឹកនាំសាសនាទាំងនោះណាស់។ ព្រះយេស៊ូវក៏បានដកស្រង់ខគម្ពីរ…
អ្នកកែប្រែអារម្មណ៍
ខណៈពេលដែលខ្ញុំកំពុងតែរង់ចាំ នៅស្ថានីយរថភ្លើង ដើម្បីធ្វើដំណើរប្រចាំសប្តាហ៍ គំនិតវិជ្ជមានជាច្រើន បានពពាក់ពពូនគ្នា នៅក្នុងគំនិតខ្ញុំ ដូចអ្នកដំណើរដែលកំពុងឈរតម្រង់ជួបបញ្ជ្រាតគ្នា ដើម្បីរង់ចំាឡើងរថភ្លើង។ ពេលនោះ ខ្ញុំមានភាពតានតឹងក្នុងចិត្ត ដោយសារការសង្ស័យ និងសម្តីដែលគេនិយាយមកខ្ញុំ ដោយគ្មានមេត្តា ហើយខ្ញុំក៏មានភាពអស់សង្ឃឹម ដោយសារភាពអយុត្តិធម៌ ដែលសមាជិកក្រុមគ្រួសាររបស់ខ្ញុំម្នាក់ បានទទួលរង កាលពីពេលថ្មីៗនេះ។ ដល់ពេលដែលរថភ្លើងមកដល់ ខ្ញុំមានអារម្មណ៍មិនល្អសោះ។
ពេលខ្ញុំឡើងជិះរថភ្លើង គំនិតមួយទៀតក៏បានលេចឡើង ដោយជំរុញឲ្យខ្ញុំសរសេរសេចក្តីអធិស្ឋាន សម្រាប់ទូលថ្វាយព្រះ នូវពាក្យទំនួញរបស់ខ្ញុំ។ មិនយូរប៉ុន្មាន ខ្ញុំក៏បានសរសេរពាក្យទំនួញរបស់ខ្ញុំចប់ ហើយខ្ញុំក៏បានដកទូរស័ព្ទរបស់ខ្ញុំចេញមក ដើម្បីស្តាប់បទចម្រៀងសរសើរដំកើង។ អារម្មណ៍អាក្រក់ដែលខ្ញុំមានមុននោះ ក៏បានផ្លាស់ប្តូរទាំងស្រុង ដោយមិនដឹងខ្លួន។
ខ្ញុំក៏បានដឹងថា តាមពិត ខ្ញុំកំពុងតែអនុវត្តតាមគំរូរបស់អ្នកនិពន្ធបទគម្ពីរទំនុកដំកើង ជំពូក៩៤។ អ្នកនិពន្ធបទគម្ពីរនេះ បានពោលទំនួញរបស់ខ្លួនថា “ឱចៅក្រមនៃផែនដីអើយ សូមទ្រង់ក្រោកឡើង សូមសងដល់ពួកឆ្មើងឆ្មៃតាមសមគួរ … តើអ្នកណានឹងក្រោកឡើងជំនួសខ្ញុំ ដើម្បីទាស់នឹងពួកអ្នកដែលប្រព្រឹត្តការអាក្រក់ តើអ្នកណានឹងឈរឡើងជំនួសខ្ញុំ ដើម្បីទប់ទល់នឹងពួកដែលប្រព្រឹត្តការទុច្ចរិត?”(ទំនុកដំកើង ៩៤:២,១៦)។ ត្រង់ចំណុចនេះ គាត់មិនបានលាក់ទុកអ្វីដែលមានក្នុងចិត្តឡើង ពេលដែលគាត់ទូលថ្វាយព្រះ អំពីអំពើអយុត្តិធម៌ ដែលគេបានធ្វើមកលើស្ត្រីមេម៉ាយ និងក្មេងកំព្រា។ បន្ទាប់ពីគាត់បានទូលពាក្យទំនួញដល់ព្រះជាម្ចាស់ហើយ គាត់ក៏បានចូលទៅក្នុងការសរសើរដំកើងថា “ប៉ុន្តែព្រះយេហូវ៉ាទ្រង់ជាទីពឹងយ៉ាងខ្ពស់នៃទូលបង្គំ គឺព្រះនៃទូលបង្គំ ទ្រង់ជាថ្មដា ដែលទូលបង្គំពឹងពាក់បាន”(ខ.២២)។
ព្រះជាម្ចាស់អញ្ជើញយើង…
ការអធិស្ឋាន និងរណាយន្ត
ខ្ញុំមានការគោរព ចំពោះភាពក្លាហានរបស់អ៊ំស្រី ក្លេឌី(Glady) ទីបីជាលក្ខណៈសម្បត្តិមួយនេះ បានធ្វើឲ្យខ្ញុំមានការព្រួយបារម្ភចំពោះគាត់ នៅពេលខ្លះក៏ដោយ។ ឧទារហណ៍ មានពេលមួយ ខ្ញុំមានការព្រួយបារម្ភ ពេលដែលគាត់បានចែកចាយប្រាប់ខ្ញុំ នៅក្នុងអ៊ីមែលរបស់គាត់ថា គាត់បានកាប់រំលំដើមវលណាត់ដ៏ធំមួយដើម កាលពីថ្ងៃម្សិលមិញ។
ខ្ញុំមានការព្រួយបារម្ភចំពោះគាត់ ព្រោះគាត់មានអាយុ៧៦ឆ្នាំហើយ។ គាត់ហ៊ានប្រើរណាយន្ត ឬត្រង់ស៊ីន័រ ដើម្បីកាប់រំលំដើមឈើនោះ ដែលបានដុះពីក្រោយបន្ទប់ដាក់ឡានរបស់គាត់។ ពេលដែលឫសរបស់ដើមឈើនោះ បានព្យាយាមផុសចេញមកតាមជញ្ជាំងស៊ីម៉ង់ គាត់ដឹងថា គាត់ត្រូវតែកាប់ដើមឈើនោះចោល។ ប៉ុន្តែ គាត់បានប្រាប់យើងថា គាត់តែងតែអធិស្ឋាន មុនពេលគាត់ចាប់ផ្តើមធ្វើកិច្ចការដ៏គ្រោះថ្នាក់ដូចនេះ។
ខណៈពេលដែលលោកនេហេមា កំពុងបម្រើការជាអ្នកថ្វាយពែងដល់ស្តេចនៃចក្រភពពើរស៊ី ក្នុងអំឡុងពេលដែលប្រជាជនអ៊ីស្រាអែល កំពុងរស់នៅជាឈ្លើយសឹក មានអ្នកខ្លះបានធ្វើដំណើរទៅទីក្រុងយេរូសាឡិមវិញ។ ពេលពួកគេវិលត្រឡប់មកវិញ គាត់ក៏បានទទួលដំណឹងថា “កំផែងនៃក្រុងយេរូសាឡិម ក៏បាក់បែក ហើយទ្វារបានឆេះអស់ផង”(នេហេមា ១:៣)។ ដោយសារកំផែងបាក់បែក នោះពួកខ្មាំងសត្រូវងាយនឹងលើកទ័ពមកវាយយកទីក្រុងយេរូសាឡិម។ លោកនេហេមាមានការអាណិតអាសូរ ចំពោះប្រជាជនរបស់គាត់ ហើយចង់ជួយពួកគេ។ ប៉ុន្តែ គាត់ត្រូវអធិស្ឋានជាមុនសិន ជាពិសេស ដោយសារស្តេចថ្មី បានសរសេរសំបុត្របង្គាប់ឲ្យគេបញ្ឈប់ការសាងសង់ នៅទីក្រុងយេរូសាឡិម(មើលអែសរ៉ា ៤)។ លោកនេហេមាក៏បានអធិស្ឋានឲ្យប្រជាជនគាត់(នេហេមា ១:៥-១០) ហើយបន្ទាប់មក គាត់ក៏បានទូលសូមជំនួយពីព្រះជាម្ចាស់ មុនពេលទូលសូមការអនុញ្ញាតិពីស្តេច ឲ្យចាកចេញទៅទីក្រុងយេរូសាឡិម(ខ.១១)។
តើអ្នកឆ្លើយតបចំពោះបញ្ហា ដោយការអធិស្ឋានដែរឬទេ? ការអធិស្ឋាន គឺជាវិធីដ៏ល្អបំផុត…
ការស្កប់ចិត្តបំផុត
នៅពេលដែលក្រុមការងារយើងបានចែកអាហារសម្រន់ដល់កុមារ នៅកម្មវិធីរបស់សាលាព្រះគម្ពីរ យើងបានកត់សំគាល់ ឃើញក្មេងប្រុសតូចម្នាក់ កំពុងញ៉ាំអាហារដែលយើងចែកឲ្យអស់គ្មានសល់ ដោយសារស្រេកឃ្លានយ៉ាងខ្លាំង ហើយក៏បានទៅរើ អាហារដែលក្មេងដទៃទៀតញាំសល់ នៅលើតុជាមួយគាត់។ ក្រោយមក ខ្ញុំបានឲ្យពោតលីងមួយកញ្ចប់ ឲ្យគាត់ញាំថែមទៀត តែគាត់នៅតែមិនឆ្អែតដដែល។ ក្នុងនាមជាអ្នកដឹកនាំ យើងមានការព្រួយបារម្ភថា ហេតុអ្វីបានជាក្មេងតូចម្នាក់នេះឃ្លានខ្លាំងយ៉ាងនេះ។
រឿងនេះក៏បានធ្វើឲ្យខ្ញុំនឹកចាំថា យើងក៏អាចមានការស្រេកឃ្លាន ក្នុងផ្លូវអារម្មណ៍ ដែលមិនចេះឆ្អែតឆ្អន់ ដូចក្មេងប្រុសម្នាក់នេះដែរ។ យើងខំប្រឹងស្វែងរកវិធីជាច្រើន ដើម្បីបំពេញការស្រេកឃ្លាន ក្នុងជម្រៅចិត្តយើង ប៉ុន្តែ យើងនៅតែមិនអាចបំពេញចិត្តខ្លួនឯងឲ្យឆ្អែតបាន។
ហោរាអេសាយបានអញ្ជើញអស់អ្នកដែលស្រេកឃ្លាន ឲ្យ“មកទិញ ហើយបរិភោគ” (អេសាយ ៥៥:១) ។ ប៉ុន្តែ បន្ទាប់មកគាត់ក៏បានសួរថា “ហេតុអ្វីបានជាចាយប្រាក់ ឲ្យបានតែរបស់ដែលមិនមែនជាអាហារ ហើយបង់កំឡាំង ឲ្យបានតែរបស់ដែលមិនស្កប់ចិត្តដូច្នេះ?” (ខ.២)។ ត្រង់ចំណុចនេះ លោកអេសាយមិនគ្រាន់តែនិយាយសំដៅ ទៅលើការស្រេកឃ្លាន ខាងរូបកាយប៉ុណ្ណោះទេ។ ព្រះទ្រង់អាចចម្អែតការស្រេកឃ្លាន ទាំងខាងវិញ្ញាណ និងខាងផ្លូវអារម្មណ៍របស់យើង តាមរយៈការសន្យាថា ទ្រង់នឹងមានព្រះវត្តមាន នៅជាប់ជាមួយយើងជានិច្ច។ “ការតាំងសេចក្ដីសញ្ញាដ៏អស់កល្ប” នៅ ខ.៣ គឺជាការរំឭក អំពីការសន្យាមួយ ដែលព្រះទ្រង់ប្រទានស្តេចដាវីឌ នៅក្នុងគម្ពីរ បទគម្ពីរ ២សាំយូអែល ៧:៨-១៦។ ព្រះទ្រង់បានសន្យាថា…
ការកាត់ទោសអ្នកដទៃ
ខ្ញុំរហ័សនឹងរិះគន់នរណាក៏ដោយ ដែលខ្ញុំឃើញដើរបណ្តើរ មើលទូរស័ព្ទបណ្តើរ នៅតាមផ្លូវ។ ខ្ញុំក៏បាននិយាយម្នាក់ឯងថា តើពួកគេមិនខ្លាចឡានបុកទេឬ? តើពួកគេខ្វល់អំពីសុវត្ថិភាពរបស់ខ្លួនឯងឬទេ? ប៉ុន្តែ ថ្ងៃមួយ ខណៈពេលដែលខ្ញុំកំពុងតែឆ្លងតាមច្រកចូល ទៅក្នុងផ្លូវចង្អៀតមួយ ខ្ញុំមានការជក់ចិត្តនឹងសារ នៅក្នុងទូរស័ព្ទខ្ញុំយ៉ាងខ្លាំង បានជាខ្ញុំមិនបានមើលឡាន ដែលខាងឆ្វេងដៃខ្ញុំ។ អរព្រះគុណព្រះអង្គ ដែលអ្នកបើកបរបានឃើញខ្ញុំទាន់ ហើយក៏បានបញ្ឈប់ឡានភ្លាមៗ។ ប៉ុន្តែ ខ្ញុំមានអារម្មណ៍ខ្មាស់អៀន។ ពេលនោះ ម្រាមដែលចង្អុលរិះគន់គេ ដោយតាំងខ្លួនជាអ្នកសុចរិត បានបែរមកចង្អុលខ្លួនឯងវិញ។ ខ្ញុំបានកាត់ទោសអ្នកដទៃ ប៉ុន្តែ ទីបំផុត ក៏បានកាត់ទោសខ្លួនឯងវិញ។
ការមានពុត ក៏ជាប្រធានបទដែលព្រះយេស៊ូវ បានលើកមកមានបន្ទូល នៅក្នុងសេចក្តីអធិប្បាយនៅលើភ្នំផងដែរ។ គឺដូចដែលទ្រង់មានបន្ទូលថា “អ្នកមានពុតអើយ ចូរយកធ្នឹមពីភ្នែករបស់ខ្លួនចេញជាមុនសិន នោះទើបនឹងបានឃើញច្បាស់ អាចនឹងយកកំទេចចេញពីភ្នែករបស់បងប្អូនអ្នកបានដែរ”(ម៉ាថាយ ៧:៥)។ ខ្ញុំមាន “ធ្នឹម” ដ៏ធំមួយ នៅក្នុងភ្នែក ដែលធ្វើឲ្យខ្ញុំកាត់ទោសអ្នកដទៃ ដោយភ្លេចមើលមកខ្លួនឯង។
ព្រះយេស៊ូវក៏មានបន្ទូលផងដែរថា “ដ្បិតអ្នករាល់គ្នាថ្កោលទោសគេយ៉ាងណា នោះគេនឹងថ្កោលអ្នកវិញយ៉ាងនោះដែរ”(៧:២)។ ពេលខ្ញុំនឹកចាំអំពីទឹកមុខដែលទើសទាល់ ដែលខ្ញុំបានឃើញនៅលើមុខអ្នកបើកបរ បន្ទាប់ពីគាត់បានជាន់ហ្រ្វាំងឈប់ភ្លាមៗ ពេលខ្ញុំដើរពីមុខឡានគាត់ ខ្ញុំក៏បាននឹកចាំ អំពីទឹកមុខដែលទើសទាល់ ដែលខ្ញុំមាន ពេលខ្ញុំរិះគន់អ្នកដទៃដែលជក់មើលទូរស័ព្ទ។
យើងរាល់គ្នា គ្មាននរណាដែលល្អឥតខ្ចោះទេ។ ប៉ុន្តែ ជួនកាល ខ្ញុំបានភ្លេចខ្លួន…
ការប្រឹក្សា ពីលោកឪពុករបស់ខ្ញុំ
បន្ទាប់ពីខ្ញុំបានបាត់បង់ការងារជាអ្នកកែសម្រួលអត្ថបទ ខ្ញុំក៏បានអធិស្ឋាន សូមព្រះទ្រង់ជួយខ្ញុំ ឲ្យរកបានការងារថ្មី។ ប៉ុន្តែ ជាច្រើនសប្តាហ៍បានកន្លងផុតទៅ ហើយខ្ញុំក៏មិនបានព្យាយាមស្វែងរកបណ្តាញ និងបំពេញពាក្យសុំការងារឡើយ។ ពេលនោះខ្ញុំក៏បានចាប់ផ្តើមរអ៊ូរទាំ។ ខ្ញុំក៏បានឱបដៃ ដោយការមិនសប្បាយចិត្ត ចំពោះការអធិស្ឋាន ដែលមិនបានទទួលការឆ្លើយតប ហើយក៏បានទូលសួរព្រះអង្គថា “តើព្រះអង្គជ្រាបទេ ថាការងារ មានសារៈសំខាន់ប៉ុណ្ណាចំពោះទូលបង្គំ?”
លោកឪពុករបស់ខ្ញុំ ច្រើនតែបានរំឭកខ្ញុំ ឲ្យទុកចិត្តព្រះបន្ទូលសន្យារបស់ព្រះអម្ចាស់ អំពីស្ថានភាពនៃការងាររបស់ខ្ញុំ។ ពេលដែលខ្ញុំបានជជែកគ្នាជាមួយគាត់ គាត់ក៏បានប្រាប់ខ្ញុំថា “ប៉ាចង់ឲ្យកូនឈានទៅដល់ចំណុច ដែលកូនទុកចិត្តអ្វីដែលព្រះអង្គបានមានបន្ទូល”។
ពាក្យណែនាំរបស់ឪពុកខ្ញុំ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីបទគម្ពីរសុភាសិត ជំពូក៣ ដែលបានចែងអំពីការប្រឹក្សាប្រកបដោយប្រាជ្ញា ពីឪពុកម្តាយ ទៅកាន់កូនជាទីស្រឡាញ់របស់ខ្លួន។ ជាពិសេស បទគម្ពីរនេះត្រូវនឹងស្ថានភាពរបស់ខ្ញុំ។ គឺដូចមានសេចក្តីចែងថា “ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ។ ត្រូវឲ្យទទួលស្គាល់ទ្រង់នៅគ្រប់ទាំងផ្លូវឯងចុះ នោះទ្រង់នឹងដំរង់អស់ទាំងផ្លូវច្រករបស់ឯង”(សុភាសិត ៣:៥-៦)។ ព្រះទ្រង់នឹងតម្រង់អស់ទាំងផ្លូវរបស់យើង គឺមានន័យថា ព្រះទ្រង់នឹងនាំផ្លូវយើង ឆ្ពោះទៅរកគោលដៅរបស់ទ្រង់ ដើម្បីការលូតលាស់របស់យើង។ គោលដៅសំខាន់បំផុតរបស់ទ្រង់ គឺដើម្បីឲ្យខ្ញុំបានផ្លាស់ប្រែ កាន់តែមានលក្ខណៈដូចទ្រង់។
ការនេះមិនមានន័យថា ផ្លូវដែលទ្រង់បានជ្រើសរើសឲ្យយើង នឹងមានភាពងាយស្រួលសម្រាប់យើងនោះទេ។ ប៉ុន្តែ ខ្ញុំអាចទុកចិត្តថា ការដឹកនាំ និងការរៀបចំពេលវេលារបស់ទ្រង់ គឺដើម្បីប្រយោជន៍ខ្ញុំទេ។
តើអ្នកកំពុងតែរង់ចាំ ព្រះទ្រង់ឆ្លើយតបការអធិស្ឋានរបស់អ្នកឬទេ? ចូរសម្រេចចិត្តចូលទៅក្បែរទ្រង់ ហើយទុកចិត្តថា…
សហគមន៍ថ្មី
ម៉ៃចា(Maija)កូនស្រីរបស់លោកខារី(Carries) ដែលជាមិត្តភក្តិរបស់ខ្ញុំ មានអាយុ៥ឆ្នាំ មានរបៀបលេងដែលគួរឲ្យចាប់អារម្មណ៍ នៅពេលលេងកម្សាន្ត។ នាងចូលចិត្តយកតុក្កតាប្រភេទខុសៗគ្នាមកដាក់ចម្រុះគ្នា ដើម្បីបង្កើតជាសហគមន៍ថ្មីមួយ។ នៅក្នុងពិភពនៃក្តីស្រមៃរបស់នាង អ្វីៗស្ថិតនៅរួមគ្នា ក្នុងក្រុមតែមួយ។ តុក្កតារបស់នាង គឺជាប្រជាជនរបស់នាង។ នាងជឿថា ពួកគេមានភាពសប្បាយរីករាយបំផុត ពេលដែលពួកគេនៅជាមួយគ្នា ទោះពួកគេមានទំហំ និងរូបរាង្គខុសគ្នាក៏ដោយ។
ភាពប៉ិនប្រសប់របស់នាង បានរំឭកខ្ញុំ អំពីបំណងព្រះទ័យ ដែលព្រះទ្រង់មាន សម្រាប់ពួកជំនុំទ្រង់។ នៅថ្ងៃបុណ្យទី៥០ “នៅក្រុងយេរូសាឡិម មានពួកសាសន៍យូដា ជាអ្នកកោតខ្លាចដល់ព្រះ ដែលមកពីគ្រប់នគរនៅក្រោមមេឃ”(កិច្ចការ ២:៥)។ ទោះពួកគេមកពីកន្លែងដែលមានវប្បធម៌ និងភាសាផ្សេងគ្នាក៏ដោយ ក៏ព្រះវិញ្ញាណបរិសុទ្ធបានយាងចុះមក ធ្វើឲ្យពួកគេក្លាយជាសហគមន៍ថ្មីមួយ ដែលជាពួកជំនុំ។ ចាប់តាំងពីពេលនោះមក ពួកគេក៏ត្រូវបានចាត់ទុកជារូបកាយតែមួយ ដែលបានបង្រួបបង្រួម ដោយការសុគត និងការមានព្រះជន្មឡើងវិញរបស់ព្រះយេស៊ូវ។
អ្នកដឹកនាំនៃរូបកាយថ្មីនេះ គឺជាបុរសមួយក្រុម ដែលព្រះយេស៊ូវបានប្រមូលឲ្យដើរតាមទ្រង់ជាមួយគ្នា ក្នុងអំឡុងពេលទ្រង់បំពេញបេសកកម្មនៅលើផែនដី។ ពួកគេជាសាវ័ករបស់ទ្រង់។ ហើយនៅថ្ងៃបុណ្យទី៥០ មានមនុស្សកាន់តែច្រើនថែមទៀត គឺប្រហែល ៣ពាន់នាក់(២:៤១) បានក្លាយជាអ្នកដើរតាមព្រះគ្រីស្ទ។ ដោយសារព្រះវិញ្ញាណបរិសុទ្ធ ក្រុមមនុស្សដែលមិនធ្លាប់រួបរួមគ្នា ក៏បាននៅជាមួយគ្នា ហើយ “មានរបស់ទាំងអស់នៅមូលព្រមគ្នា”(ខ.៤៤)។ ពួកគេស្ម័គ្រចិត្តចែករំលែក អ្វីដែលពួកគេមាន ដល់គ្នាទៅវិញទៅមក។
ព្រះវិញ្ញាណបរិសុទ្ធបានបន្តតភ្ជាប់ចន្លោះ ដែលនៅមានក្នុងចំណោមក្រុមមនុស្សទាំងនោះ។ យើងប្រហែលជាមិនចុះសម្រុងនឹងគ្នា ឬយល់ចិត្តគ្នាជានិច្ចឡើយ។…